ម៉ោងសិក្សាពីប្រវត្តិវិទ្យាតែងធ្វើអោយពួកសិស្សងងុយដេក ហេតុនេះគ្មានអ្វីពិបាកយល់ទេនៅពេលពួកគេត្រេកអរដោយដឹងថាឆាប់បានត្រលប់ទៅផ្ទះវិញ ។ អ្នកគ្រូប្រកាសចំពោះមុនសិស្សរបស់ខ្លួនោះ
- ប្អូនណាអាចឆ្លើយនិងអ្នកគ្រូបាន អ្នកគ្រូអនុញ្ញាតអោយទៅផ្ទះភ្លាមមុនពេលស្នូរជួងសាលាលាន់ឡើង។ ម៉េច សប្បាយចិត្តទេ?
-សប្បាយចិត្តណាស់អ្នកគ្រូ!
សិស្សក្នុងថ្នាក់ឆ្លើយព្រមគ្នា។ ចំណោមនោះសិស្សឈ្មោះឌិច ឆ្លើយដោយមានការជឿរជាក់ក្នុងចិត្តជាងគេព្រោះគិតថាខ្លួនឆ្លាត ជាងសិស្សឯទៀត អាចឆ្លើយសំនួរដោយគ្មានពិបាក់។
ឃើញសិស្សសប្បាយចិត្ត អ្នកគ្រូសើចញឹមៗ រួចនិយាយ៖
- បើអញ្ចឹងចាំឆ្លើយណា ។ អ្នកណានិយាយពាកយមួយឃ្លាថា"កុំសួរមាតុភូមិថាត្រូវធ្វើអ្វីឱ្យខ្លួនអ្នក តែត្រូវសួរខ្លួនឯងថាត្រូវធ្វើអ្វីអោយមាតុភូមិ ?"
សិស្សម្នាក់ឆ្លើយ៖
ជម្រាបអ្នកគ្រូ សំដីនេះគឺលោកចន អេហ្វ កេណ្ណីឌី ប្រធានាធិបតីទី 35 របស់សហរដ្ឋអាមេរិចជាអ្នកនិយាយ។
- ល្អ! ល្អណាស់ ! នាងអាចចេញទៅផ្ទះបានហើយ
សំនួរបន្តគឺ អ្នកណានិយាយពាក្យថា"ខ្ញុំមានសុបិនមួយ.....?"
សិស្សម្នាក់ទៀតឆ្លើយ៖
ជម្រាបអ្នកគ្រូ សំដីនេះគឺលោកអាចារ្យប្រដៅសាសនាជនស្បែកខ្លៅឈ្មោះម៉ាទីន លូថឺឃិង ជាអ្នកនិយាយ។
- ល្អ! ល្អណាស់ ! នាងអាចចេញទៅផ្ទះបានដែរ។
ឃើញគេបានទៅផ្ទះមិនពីរនាក់ សិស្សឌិច ក្តៅក្រហាយស្រែកឡើង៖
- អង្កាល់ទើបពួកគេព្រមបិទមាត់?
អ្នកគ្រូភ្ញាក់ព្រើត៖
- អ្នកណានិយាយ និង អ្នកណា?
សិស្សឈ្មោះ ឌិចឆ្លើយចាក់បណ្តោយ៖
- បាទ គឺប្រធានាធិបតីអាមេរិកឈ្មោះ ប៊ីលគ្លិនតុនអ្នកនិយាយ។ ខ្ញុំអាចទៅផ្ទះដូចគេបានហើយមែនទេ អ្នកគ្រូ?
ពុទ្ឋោ! ក ធំដល់ម្លឹង?
នៅក្នុងថ្នាក់បង្រៀនក្មេងៗមួយ អ្នកគ្រូបានបង្រៀនសិស្សនូវអក្សរ ក ដោយអោយសិស្សសរសេរ ព្រមទាំងអានតាម គ្រប់ៗគ្នា
លុះស្អែកឡើង អ្នកគ្រូបានសរសេរអក្សរ ក យ៉ាងធំនៅលើក្តាខៀន រួចចាប់ផ្តើមសួរសិស្ស
អ្នកគ្រូ៖ កូនៗដឹងទេ អក្សរដែលអ្នកគ្រូ សរសេរនៅលើក្តាខៀនជាអក្សរអ្វី?
នៅពេលនោះ សិស្សក្នុងថ្នាក់ទាំងអស់ ស្ងាត់មាត់គ្រប់ៗគ្នា អ្នកគ្រូប្រែទឹកមុខយ៉ាងម៉ាំ ហើយចង្អុលទៅសិស្សម្នាក់ អោយក្រោកឈរឡើង ហើយគាត់ចង្អុលទៅលើអក្សរ នៅលើក្តាខៀន
អ្នកគ្រូ៖ ច្រូច តើអក្សរដែលអ្នកគ្រូ សរសេរនៅលើក្តាខៀនជាអក្សអ្វី?
ច្រូច៖ ច្រូចធ្វើភ្នែកឡីងឡ៉ង់
អ្នកគ្រូ៖ អ្នកគ្រូរឹតតែខឹង ខ្លាំងឡើង ព្រោះគាត់យល់ថាអក្សរនេះ គាត់ទើបតែបង្រៀនពីម្សិលមិញ ប៉ុន្តែគ្មានសិស្សណាម្នាក់ឆ្លើយរួចសោះ
គាត់ក៏សួរទៅ សិស្សម្នាក់ទៀត ដែលគាត់យល់ថា ជាសិស្សដែលឆ្លាតជាងគេ នៅក្នុងថ្នាក់រៀន
អ្នកគ្រូ៖ ប្រុញ តើអក្សរដែលអ្នកគ្រូ សរសេរនៅលើក្តាខៀនជាអក្សអ្វី?
ប្រុញ៖ ប្រុញឈទ្រឹង រួចធ្វើភ្នែកឡីងឡ៉ង់ ដូចច្រូចដែរ
អ្នកគ្រូ៖ ឃើញដូច្នេះ គាត់ក៏ប្រាប់ទៅសិស្សថា កូនៗមិនចាំទេ នេះគឺជាអក្សរ ក ដែលអ្នកគ្រូ បានបង្រៀនពីម្សិលមិញណា!
ប្រុញ៖ ប្រុញបើកភ្នែកធំៗ ហើយឩទានថា៖ ពុទ្ឋោ ក អីក៏ធំដល់ម្លឹង! អញបែកឯងតែមួយយប់សោះ ឯងធំដល់ម្លឹង!
អ្នកគ្រូ៖ !!!