សារៈប្រយោជន៍គួរយល់ដឹងប្រចាំថ្ងៃ

ផ្លែ​ឈើ​លាង​ជាតិពុល​ក្នុង​រាង​កាយ

 

ប៉ោម​ (Apple)​ :​ជា​ផ្លែ​ឈើ​ល្អ​បំផុត​ សម្រាប់​កម្ចាត់​វត្ថុ​កខ្វក់​ក្នុង​រាង​កាយ​ ព្រោះ​ផ្លែ​ប៉ោម​ សម្បូរ​សារធាតុ​ផេ​ក​ទី​ន​ (Pactin)​ ដែល​ជួយ​នាំ​សារធាតុពុល​ ទៅ​កម្ចាត់​ចោល​ ព្រមទាំង​មានគុណ​សម្បត្តិ​ ការពារ​មិន​អោយ​ប្រូតេអ៊ីន​ ក្នុង​ពោះវៀន​ កើតការ​ផ្អូម​ស្អុយ​ ។​ម្យ៉ាងទៀត​ ផ្លែ​ប៉ោម​ មាន​ជាតិ​កាក​សរសៃ​អាហារ​ (Fiber)​ ខ្ពស់​ដែល​អាច​ជួយ​ បោស​លាង​សម្អាត​វត្ថុ​កខ្វក់​ក្នុង​ពោះវៀន​ បាន​ល្អ​ ធ្វើ​អោយ​ថ្លើម​ និង​ប្រ​ព័​ន្ឋ​រំលាយ​អាហារ​ ធ្វើការ​បាន​ល្អ​ឡើង​ ។​
​ទំពាំងបាយជូរ​ (Grape)​ :​ មាន​សារធាតុ​លាង​សម្អាត​ សម្រាប់​ស្បែក​ ថ្លើម​ ពោះវៀន​ តម្រងនោម​ ព្រមទាំង​ជួយ​គ្រប់គ្រង​ ជាតិ​សំបោរ​ ដែល​ចេញ​មក​ពី​ជាលិការ​ផ្សេងៗ​ក្នុង​រាង​កាយ​ ផ្តល់​ថាមពល​ខ្ពស់​ សម្បូរ​ជាតិ​ខនិជ​ ជួយ​បំប៉ន​ឈាម​ និង​បង្កើន​កោសិការ​ក្នុង​រាង​កាយ​ ។​
​ម្នាស់​ (Pineaplpe)​ :​ អង់​ហ្ស៊ី​ម​ប្រូ​មេ​លី​ន​ ដែល​មាន​ច្រើន​នៅ​ក្ន​ង​ផ្លែ​ម្នាស់​ ជួយ​អោយ​ការ​ធ្វើការ​របស់​អាស៊ី​ដ​ អ៊ី​ដ្រូ​ក្ល​រិ​ក​ក្នុង​ក្រពះ​ បាន​ល្អ​ប្រសើរ​ឡើង​ និង​ធ្វើ​អោយ​វត្ថុ​កខ្វក់​ខូច​ ដែល​ជា​ប្រូតេអ៊ីន​ បំបែក​ខ្លួន​បាន​ឆាប់​ឡើង​ ដើម្បី​អោយ​រាង​កាយ​អាច​កម្ចាត់​ចោល​បាន​ ។​ ក្រៅពី​នេះ​ ម្នាស់​ជា​ថ្នាំ​ព្យាបាល​អាការ​រលាក​ក្នុង​ផ្លូវអាហារ​ ជួយ​ជួសជុល​ផ្នែក​ផ្សេងៗ​ ដែល​សឹក​រិច​រិល​ ជួយ​ដល់​ការ​ធ្វើការ​របស់​ក្រពេញ​អែន​ដូ​គ្រី​ន​ និង​កម្ចាត់​ទឹក​កំបោរ​បាន​ ។​
​ល្ហុង​ (Papaya)​ :​ មាន​អង់​ហ្ស៊ី​ម​ ប៉ា​ប៉េ​ន​ ដែល​មាន​លក្ខណៈ​ស្រ​ដៀង​ និង​ទឹក​រំលាយ​ក្នុង​ក្រពះ​ ជួយ​ធ្វើ​អោយ​វត្ថុ​កខ្វក់​ខូច​ ដែល​ជា​ប្រូតេអ៊ីន​ បំបែក​ខ្លួន​ បាន​ឆាប់រហ័ស​។​ក្រៅពី​នេះ​ ល្ហុង​ មាន​ជាតិ​កាក​សរសៃ​ខ្ពស់​ ធ្វើ​អោយ​ប្រ​ព័​ន្ឋ​បញ្ចេញ​ចោល​ ធ្វើការ​បាន​ល្អ​ ពោះវៀន​ក៏​ស្អាត​ ។​
​ឳ​ឡឹ​ក​ (Watermelon)​ :​ ជួយ​សាង​សារធាតុពុល​ ដោយ​បញ្ចេញ​មក​តាម​ទឹកនោម​ ។​សំបក​ឳ​ឡឹ​ក​ សម្បូរ​ដោយ​ក្ល​រ៉ូ​ហ្វ៊ីល​ល៍​ ចំណែក​គ្រាប់​ឳ​ឡឹ​ក​ មាន​វីតាមីន​ច្រើន​ ។​ម្យ៉ាងទៀត​ ឳ​ឡឹ​ក​ អាច​ព្យាបាល​ដំបៅ​ក្នុង​ក្រពះ​ និង​ជួយ​បន្ថយ​សម្ពាធ​ឈាម​ខ្ពស់​ បាន​ទៀត​ផង​ ៕  

 

ពិសារ​អាហារ​ខ្លាញ់​ ធ្វើ​អោយ​យ៉ាប់​ក្រពះ

 

នៅ​ពេល​អាហារ​ចូល​ទៅ​ដល់​ក្នុង​ក្រពះ​ ក៏​នឹង​មានការ​រំលាយ​អោយ​ម៉ដ្ឋ​ បន្ទាប់​មក​ក្រពះ​ ក៏​ប​ញ្ចូ​ន​ទៅ​អោយ​ពោះវៀន​ តែ​អាហារ​ខ្លះ​ ក៏​នៅ​ទើរ​ក្នុង​ក្រពះ​យូរ​ ដូច​ជា​សាច់​ក្ងាន​ ត្រូវ​ប្រើ​ពេល​ ៥-៦​ម៉ោង​និង​អាហារ​ខ្លះ​ដែល​ផ្សំគ្នា​ ដូច​ជា​សាច់សត្វ​ ដំឡូងបារាំង​ ប្រើ​ពេលវេលា​ក្នុង​ការ​រំលាយ​ ៣​ម៉ោង​ ,​សម្លរ​ស្ងោរ​ តុំ​យ៉ាំ​ត្រី​ ប្រើ​ពេល​២​ម៉ោង​ ...​។​
​ការ​ទទួលទាន​ខ្លាញ់​ច្រើន​ពេក​ អាច​បង្ករ​អោយ​កើត​អាស៊ីត​ក្ន​ង​ក្រពះ​ ហូរ​ត្រឡប់​ឡើង​បាន​ ព្រោះ​អាហារ​ប្រភេទ​ខ្លាញ់​ ទៅ​ជំរុញ​ការ​ផលិត​អាស៊ី​ដ​ក្នុង​ក្រពះ​ ចេញ​មក​ច្រើន​ និង​ត្រូវ​ជំរុញ​ អោយ​ឡើង​ទៅ​រក​បំពង់​អាហារ​ ធ្វើ​អោយ​មាន​អាការ​ក្តៅក្រហាយ​-​ក​ ហើយ​បើ​មាន​អាការ​បែប​នេះ​ញឹកញាប់​ អាច​ធ្វើ​អោយ​មាន​ជំងឺ​បាន​ ព្រោះ​វា​ធ្វើ​អោយ​រលាក​បំពង់​អាហារ​ និង​ប៉ះពាល់​ដល់​សរសៃប្រសាទ​ ព្រមទាំង​អាច​ធ្វើ​អោយ​ឈឺ​ដល់​ រោគ​ហឺត​ និង​បេះដូង​បាន​ ។​  

 

៧​ចំណុច​ គួរ​យល់​ដឹង​ក្នុង​ការ​បរិភោគ​អាហារ

 

១-​ បណ្តូល​រុក្ខជាតិ​ ឬ​បន្លែ​គ្រប់​ប្រភេទ​ ជា​កន្លែង​ដែល​ផ្ទុក​ទៅ​ដោយ​សារធាតុពុល​ ដូចនេះ​ពុំគួរ​បរិភោគ​វា​ឡើយ​ ។​
២-​ ស្ត្រី​ទើប​ដែល​សំរាលកូន​ ពុំគួរ​ទទួលទាន​ខ្ទឹមបារាំង​ទេ​ ព្រោះ​អាច​ធ្វើ​អោយ​គ្មាន​ទឹកដោះ​ ឬ​បើ​មាន​ក៏​ទឹកដោះ​ នឹង​មាន​រសជាតិ​ប្រហាត​ ធ្វើ​អោយ​ទារក​មិន​ចង់​បៅ​ ។​
៣-​ ស្លឹក​ចាព្លូ​ មាន​ប្រយោជន៍​ ក្នុង​ការ​សម្រក​ជាតិ​ស្ករ​ ខ្លាញ់​ សម្ពាធ​ឈាម​ និង​ព្យាបាល​អាការ​ក្អក​រ៉ាំរ៉ៃ​ ប៉ុន្តែ​ពុំគួរ​បរិភោគ​លើស​ ១០​ស​ន្លឺ​ក​ ក្នុង​១​ថ្ងៃ​ឡើយ​។​
៤-​ ចំពោះ​អ្នក​ដែល​អាយុ​ក្រោម​ ៤០​ឆ្នាំ​ ត្រសក់​អាច​ជួយ​ការពារ​បាន​យ៉ាង​ល្អ​ មិន​អោយ​កើត​ជំងឺមហារីក​ ប៉ុន្តែ​ចាប់ពី​អាយុ​ ៤០​ឆ្នាំ​ឡើង​ គួរ​កាត់​បន្ត​យ​ការ​ទទួលទាន​ត្រសក់​ ព្រោះ​វា​បង្ករ​អោយ​កើត​ជំងឺ​រលាក​សន្លាក់ឆ្អឹង​។​
៥-​ ទឹក​សណ្តែក​ ជា​ភេ​ស​ជ្ផៈ​សម្បូរ​សារធាតុ​អាហារ​យ៉ាងច្រើន​ ប៉ុន្តែ​មិន​គួរ​កម្តៅ​លើ​ភ្លើង​ អោយ​លើស​ពី​២​ដង​ឡើង​ ព្រោះ​ការ​កម្តៅ​នៅ​លើក​ទី​ ២​ នឹង​បណ្តាល​អោយ​សារធាតុ​អាហារ​ រលាយ​ខូចខាត​អស់​ ។​
៦-​ ខ្ទឹម​-​ស​ ស្រស់​អាច​បណ្តាល​អោយ​ក្រពះ​ មាន​អាការ​ក្រហាយ​ ។​ដូច្នេះ​ពុំគួរ​បរិភោគ​វា​ ក្នុង​រយៈពេល​ជាប់ៗ​គ្នា​ លើស​ពី​៩០​ថ្ងៃ​ឡើយ​ ពិសេស​ពេល​ក្រពះ​ទំនេរ​ គ្មាន​អាហារ​។​បើ​បរិភោគ​បាន​ ៩០​ថ្ងៃ​ ហើយ​គួរ​ផ្អាក​ ១៥​ថ្ងៃ​សិន​ចាប់ផ្តើម​បរិភោគ​ជា​ថ្មី​ ។​
៧-​ ក្ទម្ពទេស​ (​អ្នកខ្លះ​ ហៅ​ថា​ទុំទេស​ ឬ​ក្រះ​ធំ​ថេ​ត​)​ មាន​សារធាតុ​មី​ណូ​ល​ស៊ី​ន​ ធ្វើ​អោយ​សរសៃសក់​ជ្រុះ​ ដូច្នេះ​ពុំគួរ​បរិភោគ​ច្រើន​ពេក​ទេ​ ៕ 

 

អាហារ​៦​មុខ​ ប្រឆាំង​នឹង​ជំងឺ

 

 ដំឡូងបារាំង​
​មាន​ថាមពល​ កាឡូរី​ទាប​ត្រឹម​ ៩៣​គឺ​ឡូ​កាឡូរី​ប៉ុណ្ណោះ​ និង​មាន​ជាតិ​ម្សៅ​ច្រើន​ ព្រមទាំង​វីតាមីន​ C​ ប៉ូ​តា​ស្យូ​ម​ កាល់ស្យូម​ កាក​សរសៃ​ និង​បេ​តា​ខា​រ៉ូ​ទី​ន​ ជួយ​ទ្រទ្រង់​សុខភាព​អោយ​រឹង​មាំ​ ។​
​ល្ពៅ​
​សម្បូរ​ទៅ​ដោយ​បេ​តា​ខា​រ៉ូ​ទី​ន​ និង​វីតាមីន​ A​ មាន​អានុភាព​ក្នុង​ការ​ប្រឆាំង​ តទល់​នឹង​រ៉ា​ឌី​កាល់​សេរី​ ដែល​ជា​អ្នក​បង្ករ​ជំងឺមហារីក​ ។​រីឯ​គ្រាប់​ល្ពៅ​មាន​ជាតិ​ដែក​ ផូស្វ័រ​ ប៉ូ​តា​ស្យូ​ម​ ម៉ា​ញ៉េ​ស្យូ​ម​ និង​ស័ង្កសី​ ជួយ​ទ្រទ្រង់​ដល់​សព៌ាង្គកាយ​ ។​
​គ្រាប់សណ្តែក​ស្ងួត​ :
​ថាមពល​ប្រូតេអ៊ីន​ របស់​សណ្តែក​ មាន​កម្រិត​ទាប​ជាង​ប្រូតេអ៊ីន​នៅ​ក្នុង​សាច់សត្វ​ ព្រោះ​ជា​ប្រូតេអ៊ីន​ ដែល​គ្មាន​អាស៊ី​ដ​អា​មី​ណូ​ ប៉ុន្តែ​ល្អ​ត្រង់​គ្មាន​កូ​លេ​ស្តេ​រ៉ូ​ល​ ឬ​សារធាតុ​ជំរុញ​អោយ​មាន​គ្រោះថ្នាក់​ ដូច​ជា​សាច់សត្វ​ទេ​ ។​ ក្នុង​គ្រាប់សណ្តែក​ស្ងួត​ ក៏​មាន​ជាតិ​ដែក​ ម៉​ង់​កា​ណែ​ស​ ប៉ូ​តា​ស្យូ​ម​ វីតាមីន​ និង​អំបិល​រ៉ែ​ផ្សេងៗ​ទៀត​ជា​ច្រើន​ សម្រាប់​ទប់ទល់​នឹង​ជំងឺ​ស​ម្កា​ត់​ 

 

 

 

ថ្នាំពេទ្យ​ អាច​អោយ​មនុស្ស​ស្លាប់​បាន

 

ក្រុម​អ្នកជំនាញ​ផ្នែក​សុខភាព​ និង​ឱសថ​ នៃ​មន្ទីរពេទ្យ​ (Greifwalk)​ របស់​អា​ល្លឺ​ម៉​ង់​ លោកស្រី​ឱសថការី​ ធេ​ត្រា​ ធើ​រ​ម៉ា​ន​ន៍​ អោយ​ដឹង​ថា​ ៥%​ នៃ​អ្នកជំងឺ​បណ្តាល​មក​ពី​ការ​ប្រើប្រាស់​ថ្នាំ​ ។​ចំណែក​ស្ថាប័ន​ឱសថ​ និង​ផ​លលិត​ផល​ថ្នាំពេទ្យ​ របស់​ប្រទេស​អា​ល្លឺ​ម៉​ង់​ បាន​អះអាង​ដូច​គ្នា​នេះ​ដែរ​ ហើយ​ថា​ មាន​អ្នកជំងឺ​បណ្តាល​មក​ពី​ការ​ប្រើប្រាស់​ថ្នាំ​ ។​ ចំណែក​ស្ថាប័ន​ឩ​ស​ថ​ និង​ផលិតផល​ថ្នាំពេទ្យ​ របស់​ប្រទេស​អា​ល្លឺ​ម៉​ង់​ ក៏​បាន​អះអាង​ដូច​គ្នា​នេះ​ដែរ​ ហើយ​ថា​មាន​អ្ន​ជំងឺ​បណ្តាល​មក​ពី​ការ​ប្រើ​ ប្រាស់​ថ្នាំ​ក្នុង​១​ឆ្នាំងៗ​ប្រហែល​ ៣០០.០០០​នាក់​ ។​
​លោក​វេ​ជ្ផៈ​បណ្ឌិត​ ហ្គ្រេ​ដ​ ហ្គេ​ស​ហ្គើ​រ​ អ្នក​ពិសោធន៍​ផ្នែក​សុខភាព​ នៅ​ក្រុង​ ប្រ៊ី​មែន​បានអោយ​ដឹង​ថា​ ក្នុង​១​ឆ្នាំ​ មាន​អ្នក​បាត់បង់​ជីវិត​ ដោយសារ​ផល​ប៉ះពាល់​ពី​ថ្នាំពេទ្យ​ ប្រហែល​ ១៦000​ -២៥000​នាក់​។​ ថ្នាំពេទ្យ​គ្រប់​ប្រភេទ​ ដែល​មនុស្ស​យើង​ លេប​ចូល​ទៅ​អាច​បង្ក​ផល​ប៉ះពាល់​ដល់​សុខភាព​បាន​ គឺ​មាន​២​នាក់​ ក្នុង​ចំណោម​៣​នាក់​ នៃ​អ្នកជំងឺ​នៅ​មន្ទីរពេទ្យ​ មាន​ចេញ​ឈាម​ក្នុង​ក្រពះ​ និង​ធ្វើ​អោយរ​លាក​ក្រពះ​ បណ្តាល​មក​ពី​ថ្នាំ​ព្យាបាល​ អាការ​ឈឺ​ចុកចាប់​ ឬ​ការ​បន្ថយ​ជាតិ​ស្ករ​ ដោយ​លេបថ្នាំ​ព្យាបាល​ អាការ​ឈឺ​ចុកចាប់​ ឬ​ការ​បន្ថយ​ជាតិ​ស្ករ​ ដោយ​លេបថ្នាំ​សម្រាប់​ អ្នកជំងឺ​ទឹកនោមផ្អែម​ ឬ​ជំងឺ​សរសៃឈាម​ និង​បេះដូង​ រួម​ទាំង​ការ​ ប្រើ​ថ្នាំ​ នៃ​មនុស្ស​ចាស់ជរា​ ដែល​មាន​ជំងឺលើសឈាម​ កម្រិត​កូ​លេ​ស្តេ​រ៉ូ​ល​ខ្ពស់​ និង​ជំងឺ​វង្វេងវង្វាន់​ផង​ដែរ​ ។

 

កង្វះ​ម៉ា​ញ៉េ​ស្យូ​ម​ ធ្វើ​អោយ​ឃ្លាន​បង្អែម

 

ចំណង់​ញ៉ាំ​បង្អែម​ ឬ​សូកូឡា​ រឹតតែ​ខ្លាំង​នោះ​ អាច​ជា​សញ្ញា​ប្រាប់​អោយ​ ដឹង​ថា​សព៌ាង្គកាយ​ មាន​កង្វះ​សារធាតុ​ម៉ា​ញ៉េ​ស្យូ​ម​ ។​
​ដូច្នេះ​ ដើម្បី​បំពេញ​កង្វះ​សារធាតុ​ម៉ា​ញ៉េ​ស្យូ​ម​ អោយ​រាង​កាយ​ អ្នក​ត្រូវ​បរិភោគ​ ចំណីអាហារ​ ដែល​មាន​សារធាតុ​ម៉ា​ញ៉េ​ស្យូ​ម​ច្រើន​ ដូច​ជា​ នំប៉័ង​ហូល​វី​ដ​ (Whole​ Wheat),​ ប៊័រ​ដុំ​,​ ផ្លែ​ឈើ​សំបក​រឹង​ និង​សណ្តែក​ជាដើម​ ។​
​ត្រូវ​ដឹង​ថា​ សព៌ាង្គកាយ​មនុស្ស​យើង​ ត្រូវការ​សារធាតុ​ម៉ា​ញ៉េ​ស្យូ​ម​ ក្នុង​១​ថ្ងៃ​ ៦​មីក្រូ​ក្រាម​ ក្នុង​ទម្ងន់​ខ្លួន​ ១​គីឡូក្រាម​ ៕  

 

ឆ្អឹង​ស៊ុប​ ស្ងោរ​យូរ​កាន់តែ​ល្អ

 

ខណៈ​ដែល​អាហារ​ប្រភេទ​ប​ន្ឡែ​ ឬ​ផ្ឡែ​ឈើ​ បើសិន​យក​ទៅ​ស្ងោរ​ ឬ​ស្រុស​យូរ​ពេក​ គុណភាព​ខាង​អាហារ​ នឹង​ត្រូវ​រលាយ​អស់​ ទៅ​តាម​កម្តៅ​នោះ​ ផ្ទុយ​ទៅ​វិញ​ ប្រសិនបើ​ឆ្អឹង​សត្វ​ស្ងោរ​ ឬ​រម្ងាស់​ធ្វើ​ទឹក​ស៊ុប​ បើ​ស្ងោរ​កាន់តែ​យូរ​ កាន់តែ​ល្អ​ ព្រោះ​កាល់ស្យូម​ក្នុង​ឆ្អឹង​សត្វ​ នឹង​រលាយ​ចេញ​មក​ជាមួយ​ទឹក​ស៊ុប​ ។​
​អ្នក​ស្រាវជ្រាវ​នៅ​សាកលវិទ្យាល័យ​ ហារ​វ៉ា​ដ​ (Harvard)​ និង​មន្ទីរពេទ្យ​នៅ​បូ​ស្តុ​ន​ សហរដ្ឋអាមេរិក​ ណែនាំ​ថា​ប្រសិនបើ​ថែម​ទឹកខ្មេះ​ និង​ច្របាច់​ទឹកក្រូច​ឆ្មារ​ចូល​ ឬ​ដាក់​ប៉េងប៉ោះ​ ទៅ​ស្ងោរ​ជាមួយ​នោះ​ វា​ជួយ​ទាញ​កាល់ស្យូម​ ពី​ការ​ស្ងោ​ឆ្អឹង​សត្វ​ បន្ថែម​ឡើង​ជាង​ ៦៤%​ ...​។​  

 

វិធី​សម្អាត​ឩ​បក​រណ៍​ អេ​ឡិច​ត្រូ​និ​ច

 

ការ ​សម្អាត​ឩ​បក​រណ៍​អេ​ឡិ​ក​ត្រូ​និ​ច​ មិន​ថា​ កុំព្យូទ័រ​ ម៉ាស៊ីន​ចាក់​ CD​ VCD​ DVD​ ម៉ាស៊ីន​ស្កេ​ន​ ...​ត្រូវ​សម្អាត​ដោយ​ក្រដាស​សើម​ (​លើកលែងតែ​ចំណុច​អេ​ក្រង់​ និង​ Keyboard)​ ។​បន្ទាប់​មក​ប្រើ​ប្រ​ណាត់​ ដែល​ប្រើ​សម្រាប់​តែ​ជូត​ឩ​បក​រណ៍​ អេ​ឡិ​ក​ត្រូ​និក​ (​រមែង​ធ្វើ​ពី​សរសៃ​ហ្វៃ​បឺ​រ​)​ មក​ជូត​សម្អាត​អេ​ក្រង់​ LCD​ កុំ​ប្រើ​ក្រដាស​ ឬ​ក្រណាត់​រឹងៗ​ព្រោះ​ អាច​ធ្វើ​អោយ​មាន​ស្នាម​ធ្កូ​ត​ បាន​យ៉ាង​ងាយ​ ។​
​ចំពោះ​ស្នាម​ប្រឡាក់​ ដែល​ជូត​មិន​ជ្រះ​ ត្រូវ​ជូត​ម្តងទៀត​ ដោយ​ក្រណាត់​ជ្រលក់​អាកុល​ (IsopropyI)​ 90%​ ។​ចំណែក​ Keyboard​ ត្រូវ​ប្រើ​ក្រណាត់​សើមៗ​ជូត​ រួច​ត្រឡប់​វា​ផ្កាប់​ គោះ​តិចៗ​ (​កុំ​ភ្លេច​ដក​ខ្សែ​ត​ភ្ឆា​ប់​ នឹង​កុំព្យូទ័រ​ចេញ​សិន​)​ ដើម្បី​អោយ​កម្ទេច​ក​ម្ទឺ​ធូលី​ ជ្រុះ​ចេញ​ បន្ទាប់​មក​សឹម​ជូត​សម្អាត​តាម​ជ្រុង​ផ្សេងៗ​...៕

 

ធី​ដាក់​អាហារ ​ក្លា​ស្សេ​ ក្នុង​ទូទឹកកក

 

ទូទឹកកក​ ប្រើ​សម្រាប់​ក្លា​ស្សេ​ របស់របរ​ហូប​ចុក​ ដូច​ជា​សាច់​ បន្លែ​ ផ្ឡែ​ឈើ​...​អោយ​បាន​យូរ​ ។​ប៉ុន្តែ​តើ​អ្នក​ គួរ​ដាក់​ចំណីអាហារ​ទាំងនេះ​ នៅ​ត្រង់​ណាខ្លះ​ ដើម្បី​អោយ​បាន​យូរ​ និង​មិន​ងាយ​ខូច​ ...?
​សាច់សត្វ​ ស​ត្ច​ស្លាប​ ;​ ដាក់​នៅ​ត្រង់​កន្លែង​ណាមួយ​ក៏​បាន​ លើកលែង​ប្រឡោះ​ទុកដាក់​របស់​នៅ​ទ្វារ​ ទូទឹកកក​ ដែល​ជាទី​កន្លែង​មាន​ភាព​ត្រជាក់​តិច​បំផុត​ នាំ​អោយ​សាច់​ឆាប់​ខូច​ ។​
​ផ្លែ​ឈើ​ :​ ដាក់​នៅ​ក្នុង​ថត​ផ្សេង​ពី​ប​ន្ឡែ​ ។​បើ​ថត​មាន​ប្រឡោះ​ សម្រាប់​ខ្យល់​ចេញចូល​ ដើម្បី​គ្រប់គ្រង​ផ្តល់​សំណើម​ ត្រូវ​បើកចំហ​ថត​នោះ​ខ្លះ​ផង​ ដើម្បី​បន្ថយ​សំណើម​ ដែល​នាំ​អោយ​ផ្លែ​ឈើ​ឆាប់​ខូច​ ។​
​បន្លែ​ :​ ត្រូវ​រក្សា​ប​ន្ឡែ​ទុក​នៅ​ក្នុង​ប្រឡោះ​ សម្រាប់​ដាក់​បន្លែ​ ហើយ​បើ​មាន​ប្រឡោះ​អោយ​សំណើម​ចេញចូល​ ត្រូវ​បើក​វា​ ព្រោះ​ខ្យល់​សំណើម​ នឹង​បាន​ស្ថិត​នៅ​ខាងក្នុង​ និង​ធ្វើ​អោយ​បន្លែ​បាន​ស្រួប​យក​សំណើម​ នាំ​អោយ​បន្លែ​នោះ​ នៅ​តែ​ស្រស់​បាន​យូរ​ មិន​ងាយ​ខូច​ ៕
​ទឹកដោះគោ​ ភេ​ស​ជ្ផៈ​ និង​ស៊ុត​ :​ អាច​ដាក់​នៅ​ត្រង់​ណាមួយ​ ក៏​បាន​លើកលែងតែ​ត្រង់​ប្រឡោះ​នៅ​ជាប់​ទ្វារ​ ផ្នែក​ខាងក្រោម​ ដែល​មាន​ភាព​ត្រជាក់​តិចតួច​ពេក​ ។​
​ប៊័រ​ :​ ទុក​នៅ​ក្នុង​ប្រឡោះ​ដាក់​របស់របរ​ ក្នុង​ទូទឹកកក​នោះ​ ព្រោះ​ជា​ប្រឡោះ​ដែល​មាន​ភាព​ត្រជាក់​តិច​បំផុត​ ជួយ​អោយ​ប៊័រ​ទន់​ អាយ​ស្រួល​ក្នុង​ ការ​ដួស​យក​មក​ប្រើ​ ៕ 

វិធី​ទទួលទាន​ មិន​អោយ​ធាត់​ដុះពោះ

 

​ពេល​អាយុ​កាន់តែ​ច្រើន​ ប្រ​ព័​ន្ឋ​ដុត​បំប្លែង​ ថាមពល​ក្នុង​រាង​កាយ​ នឹង​ថមថយ​កម្លាំង​ ដូច្នេះ​ អ្នក​ត្រូវ​យកចិត្តទុកដាក់​ រឿង​ចំណីអាហារ​ បន្តិច​ដើម្បី​អោយ​ឃ្លាតឆ្ងាយ​ ពី​ជំងឺ​ធាត់​ ...​។​
​កំណត់​អាហារ​ និង​ភេ​ស​ជ្ផៈ​ ដែល​មាន​សារធាតុ​ស្ករ​ខ្ពស់​ ដូច​ជា​ទឹកក្រូច​ ឬ​បង្អែម​ នំ​ផ្អែម​ ព្រោះ​នឹង​ធ្វើ​អោយ​ទម្ងន់​ខ្លូ​ន​កើនឡើង​ ដោយ​មិនដឹង​ខ្លួន​ ។​
​បន្ថយ​ការ​ទទួលទាន​ អាហារ​ក្រៅ​ផ្ទះ​ ជា​ពិសេស​អាហារ​ឆ្អិន​ស្រាប់​ (Fast​ Food)​ ព្រោះ​អាហារ​ប្រភេទ​នេះ​ មាន​សារធាតុ​ខ្លាញ់​ច្រើន​ ជា​ពិសេស​ ខ្លាញ់​ឆ្អែត​ ថែម​ទាំង​សម្បូរ​ទៅ​ដោយ​ កូ​លេ​ស្តេ​រ៉ូ​ស​ (Colesterol)​ ទៀត​ផង​៕  

 

តិច​និក​ ឆា​ម្រះ​អត់​ល្វីង

 

​ស្ត្រី​មេផ្ទះ​ខ្លះ​ នៅ​ពេល​ច្នៃ​មុខម្ហូប​ឆា​ម្រះ​ តែង​មាន​បញ្ហា​ត្រង់​ម្រះ​មាន​ រសជាតិ​ល្វីង​ ធ្វើ​អោយ​កូនៗ​ពិបាក​ទទួលទាន​ ។​តែ​អ្នក​អាច​មាន​វិធី​ឆា​ម្រះ​អត់​ល្វីង​បាន​ ដោយ​យក​ម្រះ​មក​ពុះ​យក​គ្រាប់​ និង​ពោះ​ខាងក្នុង​ចេញ​ រួច​ហាន់​ជា​ចំណិត​ ។​បន្ទាប់​មក​ ដាក់​ប្រេងឆា​ ឬ​ខ្លាញ់​អោយ​ក្តៅ​ រួច​ដាក់​ម្រះ​ចូល​ ប្រើ​វែក​ឆា​ ចូក​ត្រឡប់​វា​ចុះឡើង​ រួច​ដួស​ដាក់​កញ្ច្រែង​ អោយ​ស្រស់​ខ្លាញ់​ ហើយ​ប្រើ​ខ្លាញ់​ថ្មី​ សម្រាប់​ឆា​ នោះ​ធានា​ថា​ម្រះ​ នឹង​មិន​ល្វីង​ទៀត​ឡើយ​ ៕ 

 

វិធី​បោកគក់​ខោអាវ​ អោយ​អស់​មេរោគ

 

ក្នុង ​ការ​បោកគក់​ខោអាវ​ ស្ត្រី​មេផ្ទះ​ភាគច្រើន​ តែង​បោកគក់​ដោយ​ដៃ​ និង​ប្រើ​ទឹក​ធម្មតា​ តែ​សម្រាប់​អ្នក​ដែល​មាន​ធនធាន​គួរសម​ អាច​បោកគក់​ដោយ​ប្រើ​ម៉ាស៊ីន​ ដែល​ងាយស្រួល​ជាង​ ការ​បោកគក់​ដោយ​ដៃ​ ។​
​តាម​ការ​ស្រាវជ្រាវ​ របស់​សាកលវិទ្យាល័យ​ សេ​អ៊ូ​ល​ ប្រទេស​កូរ៉េ​ខាងត្បូង​ បានអោយ​ដឹង​ថា​ សម្រាប់​អ្នក​ដែល​មាន​ប្រតិកម្ម​ចាញ់​ល្អងធូលី​ ឬ​រោមសត្វ​ជាដើម​នោះ​ គួរ​បោក​ខោអាវ​ ដោយ​ទឹក​ក្តៅ​ ៦០​អង្សា​ ដើម្បី​កម្ចាត់​មូលហេតុ​ដែល​នាំ​អោយ​កើត​ អាការ​ប្រតិកម្ម​ ។​ប៉ុន្តែ​ ដើម្បី​ថ្នម​សាច់​ក្រណាត់​ គឺ​ក្រោយ​ពី​បោកគក់​ដោយ​ប្រើ​កម្តៅ​ ៣០-៦០​អង្សា​ហើយ​ ត្រូវ​បោកគក់​ដោយ​ដៃ​ ក្នុង​ទឹក​ស្អាត​ធម្មតា​ ម្តង​ទៀង​ ទើប​សម្លៀក​បំពាក់​ អស់​មេរោគ​ ៕
 

វិធី​ចៀន​ពង​ទា​ អោយ​ឡើង​ល្អ

 

នៅ​ពេល​អ្នក​ចៀន​ពង​ទា​ ចង់អោយ​ឡើង​ល្អ​ ហើយ​ឆ្ងាញ់​ពិសា​ ចូរ​ច្របាច់​ទឹកក្រូច​ឆ្មារ​ បន្តិច​ ចូល​ក្នុង​ពង​ទា​ ដែល​អ្នក​វាយ​វា​អោយ​បែក​ ផ្សំ​គ្រឿងគ្រៅ​ តាម​ចំណូលចិត្ត​ នោះ​ពង​ទា​ឬ​ពងមាន់​ចៀន​របស់​អ្នក​ នឹង​ឡើង​ប៉ោង​ល្អ​ ស្រួយ​ខាងក្រៅ​ ទន់​ខាងក្នុង​គួរ​អោយ​ចង់​ទទួលទាន​ ...​។​ 

កម្ចាត់​កណ្តៀរ​ ដោយ​សំបក​ចេកអំបូង

 

ប្រសិនបើ​នៅផ្ទះ​ របស់​អ្នក​ មាន​សត្វ​កណ្តៀរ​មក​រំខាន​ អ្នក​អាច​ចាក់​ការ​កម្ចាត់​វា​បាន​ ដោយ​វិធី​ធម្មជាតិ​ បែប​ងាយៗ​ គឺ​យក​សំបក​ចេកអំបូង​មក​បុក​អោយ​ម៉ដ្ឋ​ រួច​យក​ទៅ​លាយ​ទឹក​ ដាក់​អំបិល​បន្តិច​ ។​បន្ទាប់​មក​ យក​ទៅ​ស្រោ​យ​លើ​សម្បុក​កណ្តៀរ​ ឬ​កន្លែង​ដែល​កណ្តៀរ​រស់នៅ​ ។​
​ធ្វើ​បែប​នេះ​ ប្រមាណ​៣-៤​ដង​ នោះ​កណ្តៀរ​ នឹង​ងាប់​ នឹង​លែង​មក​រស់​ នៅ​ក្នុងផ្ទះ​អ្នក​ទៀត​ ៕  

 

អាហារ​ដែល ​ជួយ​បង្ការ​ជំងឺ​ផ្តាសាយ



​រដូវរងា​ អាកាសធាតុ​មានការ​ប្រែប្រួល​ បើ​សុខភាព​មិនល្អ​ អាច​កើត​អាការ​ផ្តាសាយ​បាន​ ។​ដូច្នេះ​ ដើម្បី​ការពារ​ទប់ទល់​នឹង​ជំងឺ​ផ្តាសាយ​នេះ​ ត្រូវ​បង្កើន​ប្រ​ព័​ន្ឋ​ការពារ​ នៅ​ក្នុង​រាង​កាយ​ ដោយ​ទទួលទាន​បន្លែ​ ផ្លែ​ឈើ​ ដែល​មាន​ជីវជាតិ​វីតាមីន​ C​ ច្រើន​ ...​។​
​អត្ត​ប្រយោជន៍​ នៃ​ជីរ​ជាតិ​វីតាមីន​ C​ ជួយ​បង្កើន​ និង​ពង្រឹង​អង្គ​បដិបក្ខ​ ជួយ​ប្រឆាំង​ នឹង​រ៉ា​ឌី​កាល់​សេរី​ ដែល​បង្ករ​អោយ​កើត​ជំងឺមហារីក​ ថែម​ទាំង​ជួយ​ ពន្យា​ភាព​ចាស់​ទៀត​ផង​ ។​
​រាង​កាយ​មនុស្ស​ ត្រូវការ​ជីវជាតិ​វីតាមីន​ C​ ក្នុង​១​ថ្ងៃ​ ២៥០-១០០០​មិ​ល្លិ​ក្រាម​ ។​ ប្រភព​នៃ​ជីរ​ជាតិ​វីតាមីន​ C​ មាននៅ​ក្នុង​បន្លែ​ និង​ផ្លែ​ឈើ​ដូច​ជា​ ស្ពៃក្តោប​ ផ្កា​ខាត់ណា​ សណ្តែកបណ្តុះ​ ក្រូចឆ្មារ​ និង​ក្រូចពោធិ៍សាត់​ ជាដើម​ ៕

 

 

 Reference : http://dict.ant.com.kh/


 

 

 

​